
គីម សុីដដាវីស
” ជានារីត្រូវឈរលើជើងខ្លួនឯង “
សាស្ត្រាចារ្យ | អនុបណ្ឌិត | អ្នកនិយាយលើកទឹកចិត្ត | influencer
លោកស្រី គីម ស៊ីដដាវីស គឺជាគ្រូកម្រិតឧត្តមសិក្សានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកស្រីបានបង្រៀននៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យពុទ្ធិសាស្រ្តា តាំងពីឆ្នាំ ២០០៦។ ដោយការបង្រៀននៅសាកលវិទ្យាល័យទាំងអស់នេះ លោកស្រី គីម ស៊ីដដាវីស មានចំណេះដឹងទូលំទូលាយក្នុងវិស័យគ្រប់គ្រងដោយផ្តោតលើជំនាញជាក់លាក់មួយចំនួនដូចជា៖ មូលដ្ឋានគ្រឹះនៃការគ្រប់គ្រង ការគ្រប់គ្រងធនធានមនុស្សនិង ការគ្រប់គ្រងលើឥរិយាបថបុគ្គលិកក្នុងស្ថាប័ន ។

លើសពីនេះទៀត លោកស្រី គីម ស៊ីដដាវីស គឺជាអ្នកសរសេរប្លុកនៅលើបណ្តាញសង្គមដោយប្រើប្រាស់បណ្តាញហ្វេសប៊ុក អ៊ីនស្តាក្រាម និងយូធ្យូបដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធន៍ ដល់យុវជន និងជាពិសេសជាមួយនិស្សិតតាមសាកលវិទ្យាល័យនានា។ លោកស្រី គីម ស៊ីដដាវីស ក៏ជាគ្រូបណ្តុះបណ្តាលវិជ្ជាជីវៈដែលភាគច្រើនត្រូវបានជ្រើសរើសដោយទីភ្នាក់ងាររដ្ឋាភិបាល មិនថាតាមក្រសួង មន្ទី ឬ តាមនាយកដ្ឋានផ្សេងៗជាដើម ដើម្បីពង្រឹងសមត្ថភាពនិងបង្កើនប្រសិទ្ធភាពការងាររបស់ពួកគេ។ ហើយ ជារឿយៗលោកស្រីត្រូវបានអញ្ជើញឱ្យចូលរួមសិក្ខាសាលាផ្សេងៗ ដើម្បីធ្វើជាវាគ្មិនដោយផ្តោងទៅលើប្រធានបទដែលទាក់ទងនឹងការសិក្សាការសិក្សាជីវិតនិស្សិត និងការអភិវឌន្ឍន៍ខ្លួន។
កម្រងសុភាសិតល្អៗ
វីដែអូដែលមានអ្នកគាំទ្រចើនជាងគេ

អានអត្ថបទ













































